បុគ្គលិករបស់យើង

  • សាំង លីមគួង

    សាំង លីមគួង

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    លីមគួង មានបទពិសោធជាង៥ឆ្នាំជាមួយក្រុមហ៊ុន IT ក្នុងប្រទេសកម្ពុជា។ កំលុងពេល២ឆ្នាំនេះដែលលីមគួងបានធ្វើការនៅBITEX គាត់ជាប្រធានក្រុមដែលទទួលខុសត្រូវលើការគ្រប់គ្រង់ក្រុម កាលវិភាគសំរាប់គម្រោង ឯកសារដែលពាក់ពាន់ រចនាមូលដ្ឋានទន្នន័យ និង ការធ្វើតេស្ត។ ក្នុងនាមជាសមាជិកម្នាក់ដែលចេះលើភាសារសរសេរកម្មវិធីជាច្រើន លីមគួង បានយល់ច្បាស់ពីដំណើរការបង្កើតវេបសាយ ហើយគាត់បានប្រើប្រាស់វិធីសាស្រ្តល្អៗជាច្រើនក្នុងការងារប្រចាំថ្ងៃរបស់គាត់។ លីមគួងបានក្លាយជាអ្នកជំនួយខាងបច្ចេកទេស និងជាសមាជិកដ៏មានតំលៃរបស់ក្រុមហ៊ុនយើងដោយសារតែរ ចំណេះដឹងដ៏ខ្ពង់ខ្ពស់ខាងបច្ចេកវិទ្យារបស់គាត់ ដូចជា HTML, CSS3, Java, Javascript, JQuery, Ajax, CakePHP, Google API និងមានផ្សេងៗជាច្រើនទៀត។ លីមគួងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ IT ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

  • ឈាន  សម្ភស្ស

    ឈាន សម្ភស្ស

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    ក្នុងនាមជាសមាជិកម្នាក់ដែលចេះលើភាសារសរសេរកម្មវិធីជាច្រើន សម្ភស្ស យល់ច្បាស់អំពីដំណើរការក្នុងការបង្កើតជាប្រព័ន្ធគ្រប់គ្រងកម្មវិធីផ្សេងៗ រួមនឹងការប្រើប្រាស់វិធីសាស្រ្តល្អៗជាច្រើនក្នុងការងារប្រចាំថ្ងៃ ។ គាត់មានចំណេះដឹងទូលំទំលាយ​ទៅលើភាសារបច្ចេកវិទ្យាទំនើបៗជាច្រើន​ដូចជា HTML5, CSS3, Java, Javascript, JQuery, Ajax, PHP, Cakephp API និងផ្សេងៗជាច្រើនទៀត ដែលទាំងនេះហើយធ្វើអោយលោកក្លាយទៅជាបុគ្គិលដ៏សម្ខាន់នៅក្នុងក្រុមហ៊ុនក៏ដូចជាធនធនដែលមានតម្លៃរបស់អតិថិជនរបស់យើយ។ សម្ភស្សបានបញ្ចប់ការបណ្តុះបណ្តាលផ្នែកពត៌មានវិទ្យា ពីវិទ្យាស្ថាន ប៉ាសេរ៉េល នុយម៉េរីក កម្ពុជា (Passerelle Numerique Cambodia) ។

  • លី មាស្នា

    លី មាស្នា

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    មាស្នា ប្រធានក្រុមមានទេពកោសល្យ ដែលមានបទពិសោធន៍លើការបង្កើត និងគ្របគ្រងក្រុមទៅលើគម្រោងបង្កើតកម្មវិធីទូរស័ព្ទ Android និង iOS ។ គាត់ពុំមានការភ័យខ្លាចលើការងារលំបាកៗ ឬការងារដែលមានពេលកំណត់លឿន។ ភាពនៃជំនាញវិជ្ជាជីវៈរបស់គាត់គឺមានសមត្ថភាព ក្នុង ការរចនាUI UX ដំណើរល្អរបស់កម្មវីធី ធ្វើទៅតាមអ្វីដែលអតិថិជនចង់បាន ដោយទទួលបានកោតសរសើរយ៉ាងខ្លាំងពីអតិថិជនរបស់ពួកយើង។ Measna គឺជា ប្រធានក្រុមគ្រប់កម្មវិធីទូរស័ព្ទជោគជ័យម្នាក់ ដែលពិតជានមានការរីករាយជាមួយកូនក្រុមរបស់គាត់។ Measna បានទទួល បរិញ្ញាបត្រនៃពត័មានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

  • ផុន និ

    ផុន និ

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    និ បានបញ្ចប់ការសិក្សារមកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រួមជាមួយបទពិសោធន៏ការងាររយៈពេល៣ឆ្នាំ។ គាត់យល់ច្បាស់អំពី Software Development Life Cycle និងមានចំណេះដឹងទូលំទូលាយលើភាសាបច្ចេកវិទ្យាទំនើបៗ (ដូចជា HTML5, CSS3, Javascript, jQuery, Ajax, PHP OOP, Cakephp API និងភាសាផ្សេងៗទៀតជាច្រើន) រួមជាមួយនិង Standard Quality Of Code ដែលធ្វើអោយគាត់ក្លាយទៅជាអ្នកអភិវឌ្ឍន៏កម្មវិធីដ៏មានសមត្ថភាពម្នាក់។

  • កាន់ ម៉ីរ៉ីយ៉ា

    កាន់ ម៉ីរ៉ីយ៉ា

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    ម៉ីរ៉ីយ៉ា(24) មានបទពិសោធន៏ធ្វើការជាមួយផ្នែកអភិវឌ្ឍSoftware រួមទាំងបានបញ្ចប់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ2015។​ បច្ចុប្បន្នគាត់ជាអ្នកអភិវឌ្ឍផ្នែក ASP.Net ជាមួយ​ C# និង PHP ដែលមានតួនាទីអភិវឌ្ឍលើភាសាកម្មវិធី និងបង្កើតឯកសារដែលទាក់ទង។​ ក្នុងនាមជាអ្នកអភិវឌ្ឍកម្មវិធីម្នាក់​ គាត់​ច្បាស់នៅដំណើរការនៃការអភិវឌ្ឍន៏កម្មវិធី និងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលធ្វើអោយខ្លួនគាត់បង្កើន និងពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លាគួរអោយកត់សម្គាល់។

  • អ៊ុក ដារ៍ត្ន

    អ៊ុក ដារ័ត្ន

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    ដារ៍ត្នមានបទពិសោធ៌ជាង៣ឆ្នាំក្នុងការអភិវឌ្ឍប្រព៍ន្ធគេហទំព៍រដោយប្រេីភាសា PHP និង MySQL ជាមួយការតាំងចិត្តខ្ពស់ក្នុងការឈ្វេងយល់កាន់តែច្រេីនឡេីងលេីភាសា PHP Framwork ដ៏មានប្រជាប្រិយ ដូចជា CakePHP។ ចាប់តាំងពីឆ្នាំ 2015 មក គាត់បានចូលរួមជាមួយក្រុម Bitex ក្នុងការអភិវឌ្ឍន៌ប្រព៍ន្ធកម្មវិធីធំៗ សុវត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកប្រេី។ គាត់បានជម្រុុញខ្លួនឯង ដោយការចូលរួម ចែករំលែក និងជួយក្រុម រួចប្ដេជ្ញាដេីម្បីុអភិវឌ្ឍប្រព៍ន្ធគ្រប់គ្រងគេហទំព៍រប្រកបដោយភាពស្មុគ្រស្មាុញនៅពេលអនាគត។ ដារ៍ត្នបានទទួលបរិញ្ញាប៍ត្រពីសាកលវិទ្យាល៍យកម្ពុជា ដែលជាវិទ្យាស្ថានសិក្សាយកភាសាអង់គ្លេសជាគោល និងពេញនិយមនៅកម្ពុជា។

  • ឡាយ ឆាយគុន្ធ

    ឡៃ ឆាយគុន្ធ

    អ្នក​បង្កើតប្រព័ន្ធវេបសាយ

    ឆាយគុន្ធ(21) មានបទពិសោធន៏ធ្វើការជាមួយផ្នែកអភិវឌ្ឍSoftware រួមទាំងបានបញ្ចប់បរិញ្ញាប័ត្រផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ2016។​ បច្ចុប្បន្នគាត់ជាអ្នកអភិវឌ្ឍផ្នែក C# និងPHP ដែលមានតួនាទីអភិវឌ្ឍលើភាសាកម្មវិធី និងបង្កើតឯកសារដែលទាក់ទង។​ ក្នុងនាមជាអ្នកអភិវឌ្ឍកម្មវិធីម្នាក់​ គាត់​ច្បាស់នៅដំណើរការនៃការអភិវឌ្ឍន៏កម្មវិធី និងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី ដែលធ្វើអោយខ្លួនគាត់បង្កើន និងពង្រឹងសមត្ថភាពកាន់តែខ្លាំងក្លាគួរអោយកត់សម្គាល់។

  • ឃឹម ស្រីមុំ

    ឃឹម ស្រីមុំ

    គណនេយ្យករ

    ស្រីមុំ ​មានបទពិសោទធ៍ជាង២ឆ្នាំខាងផ្នែករដ្ធាបាលនៅក្នុងក្រុមហ៊ុន​ ប៊ីតិច (ខេមបូឌា)​ ឯក.។ គាត់មិនដែលស្ទាក់ស្ទើរក្នុងការធ្វើការ​ នឹង​រៀនអ្វីដែលថ្មីនិងពិបាកនោះទេ៕ គាត់បានជួយរៀបចំសេវាបង់ពន្ធប្រចាំខែ,មូលនិធិសន្តិសុខសង្គមប្រចាំខែ,និងឯកសារសំរាប់រៀបចំការគ្រប់គ្រងគននេយ្យប្រចាំខែដែលបាន​តម្រូវ។ ស្រីមុំ បានទទួលបរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ធកិច្ច។